នាយករដ្ឋមន្រ្តីកម្ពុជា ពិភាក្សាជាមួយប្រធានាធិបតីស្វីស រកវិធីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្តជួយដល់កុមារកម្ពុជាតទៅទៀត

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា កម្ពុជា និងស្វីស បានរួមគ្នាដើម្បីរកវិធីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តជួយដល់កុមារកម្ពុជាតទៅទៀត។ ការព្រមព្រៀងគ្នារវាងថ្នាក់ដឹកនាំកំពូលនៃកម្ពុជា និងស្វីសបែបនេះ បានធ្វើឡើងខណៈសម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយ លោកស្រី Doris Leuthard ប្រធានាធិបតីនៃសហព័ន្ធស្វីស នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះឲ្យដឹងនៅលើ Facebook ផ្លូវការមុននេះបន្តិចថា «ក្នុងការពិភាក្សា ជាមួយលោកជំទាវ ប្រធានាធិបតីស្វីស យើងបានរួមគ្នារកវិធីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្តជួយដល់កុមារកម្ពុជាតទៅទៀត ឲ្យកាន់តែប្រសើរ»។ នៅក្នុងជំនួបពិភាក្សានោះ លោកស្រី Doris Leuthard ប្រធានាធិបតីនៃសហព័ន្ធស្វីស បានលើកឡើងពី ទំនាក់ទំនងកម្ពុជាស្វីស គឺមានរយៈពេល៤០ឆ្នាំមកហើយ ពេលនេះគឺកាន់តែជិតស្និទ្ឋជាងមុន។ លោកស្រីប្រធានាធិបតីស្វីស រីករាយស្វាគមន៍ សម្តេចតេជោ និងកោតសរសើរដល់ការរីកចម្រើនរបស់កម្ពុជា។ លោកស្រី ទទួលស្គាល់អំពីការប្រឹងប្រែង របស់សម្តេចតេជោដែលបានចេញជាលទ្ឋផល ផ្លែផ្កាល្អមកទល់សព្វថ្ងៃនេះ។ គួរបញ្ជាក់ថា យោងតាមរបាយការណ៍មន្ទីរពេទ្យគន្ធបុប្ផាបានបញ្ជាក់ឲ្យដឹងថា រហូតមកដល់ពេលនេះ … Continue reading នាយករដ្ឋមន្រ្តីកម្ពុជា ពិភាក្សាជាមួយប្រធានាធិបតីស្វីស រកវិធីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្តជួយដល់កុមារកម្ពុជាតទៅទៀត